ទីប្រឹក្សាសម្ដេច ហេង សំរិន ថ្កោលទោសគណបក្សប្រឆាំង ចំពោះការចោទប្រកាន់ មេឃុំ/ចៅសង្កាត់ ថាធ្វើការបម្រើបក្ស

FN ៖ លោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកឧដុង្គ បានធ្វើការថ្កោលទោស ចំពោះគណបក្សប្រឆាំង CNRP ចំពោះការចោទប្រកាន់ មេឃុំ/ចៅសង្កាត់ ថាធ្វើការបម្រើបក្ស ដែលពាក្យសម្តីនេះមេឃុំទូទាំងប្រទេស មិនអាចទទួលយកបានឡើយ។ ការលើកឡើងយ៉ាងដូច្នោះ បានធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ ស្របដែលលោកបណ្ឌិត អ៊ុក កោសា អញ្ជើញអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់បណ្តាល័យ នៅក្នុងវត្តបន្ទាយខ្មែរ ស្ថិតក្នុងឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងមានការចួលរួមពីលោក លី សុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកឧដុង្គ ដែលមានប្រជាពុទ្ធបរិសទ្ធ័ ចំណុះជើងប្រមាណជាង៥០០នាក់មកពី៨ភូមិ ក្នុងខេត្តកំពង់ស្ពឺ។ ក្នុងពិធីនោះផងដែរ លោកបណ្ឌិត ក៏បានដាស់តឿនដល់លោកគ្រូ អ្នកគ្រូ សូមមេត្តាចូលរួមគោរពនៅទិវា អំនានជាតិថ្ងៃទី១១ ខែមីនា រាល់ខែសុំនាំសិស្សានុសិស្ស មកអានសៀវភៅនៅទីនេះ ដែលមានបន្ទប់ និងសៀវភៅចំរុះរក្សានៅទីនេះ។ លោកឧត្តមសេនីយ៍ អ៊ុក កោសា បានឲ្យដឹងថា … Continue reading ទីប្រឹក្សាសម្ដេច ហេង សំរិន ថ្កោលទោសគណបក្សប្រឆាំង ចំពោះការចោទប្រកាន់ មេឃុំ/ចៅសង្កាត់ ថាធ្វើការបម្រើបក្ស